ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការជំនាញកសាងកម្លាំង កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ ស្រុក ទាំង១៣ ប្រធានស្នាក់សន្តិសុខ និងនាយអាវុធហតហ្ថជាច្រើនរូបទៀត ។