អាគារសេនាធិការដ្ឋានដ៏ធំស្កឹមស្កៃមានទំហំ បណ្តោយ៧០ម៉ែត្រនិងទទឹង១៤ម៉ែត្រ ដែលមានកម្ពស់ ០៩ជាន់ បានលេចរូបរាងឡើងក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានរួចរាល់១០០%ហើយ។ ជាមួយគ្នាដែរ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ បាននិងកំពុងបន្តការសាងសង់អគារស្នាក់នៅ មានទំហំបណ្តោយ៥៦ម៉ែត្រ និងទទឹង១២ម៉ែត្រ កម្ពស់០៤ជាន់ ព្រមទាំងបានរៀបចំប្រព័ន្ធលូ ចាក់បេតុងទីធ្លាបន្ទាយ ដាំដើមឈើ ធ្វើសួនច្បារ ធ្វើរបង។ល។ ហេដ្ឋារចនាសម្ពន្ធទាំងនេះ នឹងសម្ពោធនាពាក់កណ្តាលខែកក្កដាខាងមុខនេះ។