You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជេីញចុះត្រួតពិនិត្យកម្លាំងនៅបញ្ជាការដ្នានកងរាជអាវុធហត្ថខេត្តកោះកុង

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជេីញចុះត្រួតពិនិត្យកម្លាំងនៅបញ្ជាការដ្នានកងរាជអាវុធហត្ថខេត្តកោះកុង

កោះកុង៖​ នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៣២/២០១៩ ស.ស.រ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ។ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងនៅបញ្ជាការដ្នានកងរាជអាវុធហត្ថខេត្តកោះកុង។