ក្រោយពីបានអញ្ជេីញចុះត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មេីសព្រៃឈេីនៅតាមបណ្តាខេត្តមួយចំនួន លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលេីផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិដេីម្បីទប់ស្តាត់និងបង្ក្រាបល្មេីសធនធានធម្មជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជេីញចុះពិនិត្យទីតាំងសម្រាប់សាងសង់សាលាតម្រង់ទិស (ទីលានបាល់ទាត់) នៅសាលាបឋមសិក្សាកាចាញ ស្ថិតនៅក្រុងបានលុងខេត្តរតនគិរី និងសាលាតម្រង់ទិស នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។