You are currently viewing នាយឧត្តមសេនីយ៍​ សៅ​ សុខា​ កំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់​ និងបង្ក្រាបបទល្មេីសព្រៃឈេី នៅសាលាខេត្តព្រះវិហារ

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ កំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់​ និងបង្ក្រាបបទល្មេីសព្រៃឈេី នៅសាលាខេត្តព្រះវិហារ

នៅរសៀលថ្ងៃនេះលោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ កំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់​ និងបង្ក្រាបបទល្មេីសព្រៃឈេី នៅសាលាខេត្តព្រះវិហារ (ថ្ងៃសុក្រ​ ទី០៩​ ខែសីហា​ ឆ្នាំ២០១៩​)។
_បេសកកម្មរបស់គណៈកម្មការជាតិនាពេលនេះមានគោលដៅសំខាន់ គឺការពារព្រៃឈើដែលនៅសល់ឱ្យគង់វង្ស ពង្រឹងការអនុវត្តច្បាប់ ការពារវិនិយោគទន់ស្របច្បាប់ បង្ក្រាបការបំពានច្បាប់។

_លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញជាទិសស្លោកចំនួន៤ “ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ទាំងអស់គ្នាគោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់”។

_ជាលទ្ធផលបានរកឃើញនូវបញ្ហាមួយចំនួនដែលបង្កឱ្យមានបទល្មើសព្រៃឈើ ហើយលោកនាយឧត្តមសេនីយ៍ បានដាក់ចេញនូវវិធានការបន្ទាន់ និងការងារបន្តធ្វើដូចខាងក្រោម៖

១_ពង្រឹងការចេញលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងផលអនុផលព្រៃ ដីសម្បទាននានា ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ អនុវត្តនីតិវិធីត្រឹមត្រូវ។
២_ពង្រឹងការគ្រប់គ្រងតាមសមត្ថកិច្ចរបស់ខ្លួន។
៣_ត្រូវធ្វើការត្រួតពិនិត្យ ណែនាំក្រុមហ៊ុនឱ្យអនុវត្តតាមកិច្ចសន្យា កិច្ចព្រមព្រៀង និងសហការឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់។
៤_រួបរួមគ្នាចូលរួមធ្វើការល្បាត ពួនស្ទាក់តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់មន្ត្រីជំនាញទាំង២ រដ្ឋបាលព្រៃឈើ បរិស្ថាន ត្រូវរៀបចំផែនការ ដឹកនាំ អនុវត្ត និងមានការដឺកនាំត្រួតពិនិត្យពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព។
៥_បន្តខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ។ មធ្យោបាយដែលកែច្នៃសម្រាបតែបំផ្លាញឈើ ត្រូវតែបន្តកម្ទេចចោល រីឯមធ្យោបាយប្រើប្រាស់ជាប្រយោជន៍បានរក្សាទុក និងឈើដែលរឹបអូសការពារកុំឱ្យបាត់បង់ កុំឱ្យឆេះ រក្សាទុករងចាំការសម្រេច។

_ការងារបន្តសុំឱ្យអប់រំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីក្រោមឱវាទ។ សុំពង្រឹងជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ដោយធ្វើផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ។ ពេលមានកិច្ចប្រជុំសុំដាក់ខ្លឹសារអំពីព្រៃឈើធ្វើការពិភាក្សា ដាក់ចេញទិសដៅបន្ត។ ត្រូវគ្រប់គ្រងមន្ត្រីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើជាគំរូ។