កំពង់ធំ៖ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ទទួលផែនស្រាវជ្រាវព័ត៌មានសន្តិសុខសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ បានចុះត្រួតពិនិត្យទីតាំងរក្សាទុករថយន្តកែឆ្នៃ(បាកុង) និងគ្រឿងចក្រផ្សេងៗទៀតនៅចំណុចតំបន់ស្រុកចាស់ស្ថិតនៅភូមិជរ ឃុំ សណ្តាន់ស្រុសណ្តាន់ខេត្តកំពង់ធំ ដោយបានដកហូតរថយន្តកែឆ្នៃ(បាកុង)ចំនួន ០២គ្រឿង, ជើងរ៉ៃចំនួន ២៧ដើម, ជើងកៅឡាក់ចំនួន០៨, ម៉ាស៊ីនរ៉ៃចំនួន ០៨គ្រឿង, ក្បាលម៉ាស៊ីន ២៤សេះ ចំនួន០១គ្រឿង, កៅឡាក់ចំនួន០២ និងផ្លែរណាចំនួន៣០ខ្សែរ គ្រឿងចក្រទាំងអស់រក្សាទុមកកនៅកន្លែងដដែលរងចាំធ្វើការកំទេចចោល(ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩)។