រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ និងរដ្ឋបាលព្រៃឈើ ចុះល្បាតទប់ស្កាត់បង្ក្រាបនិងផលអនុផលព្រៃឈើដោយរឹបអូសគោយន្តកែឆ្នៃចំនួន០២ គ្រឿង ដឹកឈើប្រភេទលេខ២ ចំនួន ០៨ម៉ែត្រត្រីគុណ (ឈើទាល,ត្រាច) ស្មើ៩,២៨០ មែត្រត្រីគុណ ដោយគ្មានច្បាប់អនុញ្ញាតស្ថិតត្រង់ចំណុចភូមិ៣ ឃុំស្រែអង្គ្រងស្រុកកូនមុំ ខេត្តរតនគិរី បច្ចុប្បន្នប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកកូនមុំដើម្បីចាត់ការបន្តតាមនីតិវិធី (ថ្ងៃចន្ទ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩)។