You are currently viewing ឧត្តមសេនីយ៍ សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ខែកក្កដា និងទិសដៅការងារខែសីហា!

ឧត្តមសេនីយ៍ សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ខែកក្កដា និងទិសដៅការងារខែសីហា!

កណ្តាល៖ លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ធ្វើការត្រួតពិនិត្យលទ្ធផលការងារ ខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០១៩។ខ្លឹមសារសំខាន់ដែលត្រូវអនុវត្តបន្ត គឺត្រួតពិនិត្យតួនាទី ភារកិច្ច ការងារដែលបានអនុវត្តកន្លងមក ទទួលបានស្នាដៃ សមិទ្ធផល និងលទ្ធផល ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់ពេលខាងមុខ។
ពង្រឹងវិន័យសណ្តាប់ធ្នាប់ជួរទ័ព ពង្រឹងរបៀបរបបការសុំអនុញាតិច្បាប់ ត្រៀមរៀបចំទទួលក្រុមការងារ ត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ ផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ពង្រឹងការងារការអនុវត្តន៍ ជំនាញ និងបានប្រគល់ភារកិច្ចចំពោះមុខឱ្យមេបញ្ជាការរងទទួលជំនាញ ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព (ថ្ងៃអង្គា ទី០៦ ខែសីហា ឆ្នាំ២០១៩)។