You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបក្ខពួក រស់នៅទីតាំងខុសគ្នា ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបក្ខពួក រស់នៅទីតាំងខុសគ្នា ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន

បាត់ដំបងៈ នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបក្ខពួក រស់នៅទីតាំងខុសគ្នា ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន។ ជនសង្ស័យទី០១ ចាប់បាននៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុក ថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះ អោម ឬទ្ឋី ហៅ ខាន
+វត្ថុតាងចាប់យករួមមាន
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ទម្ងន់ ០.៥៣ក្រាម។
០២. ម៉ូតូចំនួន០១គ្រឿង។
០៣. ទូរសព្ទ័ដៃចំនួន០១គ្រឿ។

បន្ទាប់ពីធ្វើការសាកសួររួចកម្លាំងកងអាវុធហត្ថខេត្តបាត់ដំបង ក៏បន្តសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ធ្វើការឆែកឆេរលំនៅដ្ឋាន ០២ ជាកន្លែងបក្ខពួករបស់ជនសង្ស័យ៖

លំនៅដ្ឋានទី ០១៖ ស្ថិតក្នុងភូមិ រតនះ សង្កាត់ រតនះ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង យើងបានឃើញឈ្មោះ រ៉េត សុភារ៉ា កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ។
+វត្ថុតាងចាប់យករួមមាន
០១. បំពង់ទែម៉ូម៉ែត្រ ចំនួន ០១ ដែលមានកំទេចគ្រឿងញៀនក្នុងបំពង់។
០២. ដែកកេសសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១។
០៣. ទុយោប្រើប្រាស់គ្រឿងញៀនចំនួន ០២។

លំនៅដ្ឋានទី ០២៖ ស្ថិតក្នុងភូមិ ស្វាយធំ ឃុំ អូរដំបង២ ស្រុក សង្កែ ខេត្ត បាត់ដំបង យើងបានធ្វើការឃាត់ខ្លួនឈ្មោះ ជុំ ខេមរិន្ទ កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ។
+វត្ថុតាងចាប់យករួមមាន
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០៤ កញ្ចប់ ដែលមានទម្ងន់ ៧.៧៩ ក្រាម។
០២. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង។
០៣. ដាវសាំម៉ារ៉ៃ ០១ ដើម។

ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។
bt

btt