You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៣លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ!

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៣លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថ!

ព្រះវិហារ៖ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងសហការី បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣៣,៩៨០,៦០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី សួន វឿត នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះវិហារ ស្ថិតនៅភូមិកោះត្រែង ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍បានឱ្យដឹងថាថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩
)។