You are currently viewing មានករណីផ្ទុះគ្រាប់១០៥ មម ដែលបន្សល់ទុកពីជំនាន់ សង្រ្គាមចំនួន០១លើក បណ្តាលអោយមនុស្សស្លាប់ចំនួន០៣នាក់

មានករណីផ្ទុះគ្រាប់១០៥ មម ដែលបន្សល់ទុកពីជំនាន់ សង្រ្គាមចំនួន០១លើក បណ្តាលអោយមនុស្សស្លាប់ចំនួន០៣នាក់

ព្រៃវែងៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានករណីផ្ទុះគ្រាប់១០៥ មម ដែលបន្សល់ទុកពីជំនាន់ សង្រ្គាមចំនួន០១លើក បណ្តាលអោយមនុស្សស្លាប់ចំនួន០៣នាក់
មូលហេតុដែលបណ្តាលអោយផ្ទុះ ដោយសារម្ចាស់ផ្ទះកើតហេតុយកមកដំធ្វើស្នឹងគោ។ ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះត្រូវបានស្លាប់បាត់ទៅហើយ។ ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ៖
០១. ទេព ផល អាយុ៧៣ឆ្នាំ ភេទប្រុសជាម្ចាស់ផ្ទះ
០២. ផល ណារី អាយុ១២ឆ្នាំ ភេទស្រី(ជាចៅ)
៣,ឈ្មោះ ផល ដារ៉ា អាយុ០៩ឆ្នាំ ភេទប្រុស(ជាចៅ)
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីយ។
v

vv

vvvv

vvvvvvvvvvvvv