លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំប្រតិភូរកងរាជអាវុធហត្ថអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង និងបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ផាម ភូភឿក មេបញ្ជាការ យោធាការពារព្រំដែនខេត្តឡុងអាន។