You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថ កំពុងសម្រាកព្យាបាលជំងឺ!

តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថ កំពុងសម្រាកព្យាបាលជំងឺ!

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងនិងជានាយសេនាធិការ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ទុំ ទាវ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជុំ ដែលមានជំងឺដុះសាច់ក្នុងសួត កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិប្រាំតំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប និងបាននាំយកថវិកាបានមកពីការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ និងនាយ នាយរងអាវុធហត្ថសៀមរាបសរុបចំនួន ៣.៥៦០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។