បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងផ្សាររ៉ាថ្មី ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេវីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ឈ្មោះ ប៉ង់ ប្រែង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត, ឈ្មោះ ម៉ន ស៊ិនវិន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត, ឈ្មោះ ជួន សារ៉ន (ហៅកាម៉ាស់) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ឈ្មោះ ចំរើន ភក្តី (ហៅក្តី ) ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ម៉ី បារាំង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងម្សៅពណ៌សថ្លា ចំនួន ០៣កូនថង់, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ០២គ្រាប់, ទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។
