You are currently viewing អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ក្រចេះ៖ ដោយមានការសម្របសម្រួល ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះនៅវេលាម៉ោង ១៤ និង ១០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយ វរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការក្រុងក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយឃាត់ជនសង្ស័យចំនួន ០៣នាក់ឈ្មោះ ស៊ុង ជ្រឹង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ, ឈ្មោះ សន មករា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ, ឈ្មោះ សយ គ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់, សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន, កាំបិតចំនួន០១, ទូរស័ព្ទដៃចំនួន០២គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថបានបញ្ជូនទៅតុលាកាដើម្បីបន្តនីតិវិធី ។