You are currently viewing តំណាងលោក ឧត្តមសេនីយ៍ ត្រី បោន ប៊ិន អញ្ជើញចូលរួមបុណ្យសពប្រជាជនក្នុងមូលដ្ឋាន!

តំណាងលោក ឧត្តមសេនីយ៍ ត្រី បោន ប៊ិន អញ្ជើញចូលរួមបុណ្យសពប្រជាជនក្នុងមូលដ្ឋាន!

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោក ឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការី បាននាំយកសម្ភារៈ និងថវិកាចូលរួមរំលែកមរណ:ទុក្ខ ដល់ក្រុមគ្រួរសារសពឈ្មោះ តឿ ភី ភេទប្រុស អាយុ ៤៧ឆ្នាំ ដែលបានទទួលមរណៈភាពនៅទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ សពត្រូវបានបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្ភារៈ និងថវិកាចូលបុណ្យសពរួមមានថវិកា ៥០០.០០០រៀល, អង្ករ ០២ ការ៉ុង, មី ០៤កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ និងទឹកបរិសុទ្ធ ៥០យួរ។