ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីតួនាទីភារកិច្ច និងការងាររបស់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូលប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍ នាយករង ប្រធានមន្ទីរ និងនាយការិយាល័យទាំងអស់។ ទន្ទឹមនឹងនោះ លោក ឧត្តមសេនីយ៍ទោ នាយកយកវិទ្យាស្ថានក៏បានក្រើនរំលឹកផ្សព្វផ្សាយដល់មន្រ្តីក្រោមឱវាទទាំងអស់នូវបំរាមនិងបទបញ្ជាដ៏ម៉ឺងមាត់របស់ថ្នាក់ដឹកនាំដោយមានខ្លឹមសារមួយចំនួនដូចជាៈមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធដោយខុសច្បាប់, មិនអនុញាតឱ្យមានការយាមតាមបារខារ៉ាអូខេ ឬក្លឹបផ្សេងៗឡើយ, ហាមដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន, ហាមដាច់ខាតនូវការរកស៊ីជួញដូឈើ
ខុសច្បាប់, ត្រៀមបើកវគ្គបញ្ជាការសេនាធិការនាដើមខែសីហាខាងមុខ, ត្រៀមទទួលការធ្វើទស្សនៈកិច្ចផ្លូវការណ៍គណៈប្រតិភូសេនានុព័ន្ធ និងអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា, ការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ និងមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថ។