You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំដាក់ផែនការដល់មន្ទីរ ការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុង-ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំដាក់ផែនការដល់មន្ទីរ ការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុង-ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន

ត្បូងឃ្មុំៈ អនុវត្តន៍តាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំដាក់ផែនការដល់មន្ទីរ ការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុង-ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន អាវុធហត្ថខេត្តទាំងអស់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។
លោក វរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី អាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការណែនាំ និងដាក់ផែនការដល់គ្រប់ផ្នែកជំនាញពាក់ព័ន្ធទាំងអស់ អោយរៀបចំកម្លាំង មធ្យោបាយ គ្រឿងបំពាក់អោយបានគ្រប់គ្រាន់ធានាបានក្នុងការឆ្លើយតបបានទាន់ពេលវេលានូវគ្រប់សភាពការណ៍ ដែលអាចកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ក្នុងនោះផងដែរ លោកក៏បានធ្វើការក្រើនរម្លឹកដល់កម្លាំងថ្នាក់មូលដ្ឋាន ត្រូវសហការអោយបានល្អជាមួយគណៈបញ្ជាការឯកភាពស្រុក/ក្រុង និងអាជ្ញាធរមូលដ្ឋានក្នុងការក្តាប់អោយបានសភាពការណ៍សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចូលរួមធានាអោយបានការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់នូវគោលនយោបាយភូមិ/ឃុំសុវត្ថិភាពដែលបានដាក់ចុះ ព្រមទាំងត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងក្នុងរដូវវស្សានេះផងដែរ។
ttt

ttttttttt

t