ពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ជ្រើសរើសជើងឯក ភូមិភាគបឹងទន្លេសាប ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ។