កំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ទិសដៅការងារខែសីហា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចែម ពិចិត្រ មេបញ្ជាការង និងជានាយសេនាធិការ តំណាងអោយលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សមាសភាពចូលរួម ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ស្នាក់សន្តិសុខ និងសិក្ខាកាមជាច្រើនរូបទៀត។