You are currently viewing លោក វរសេនីយ៍ឯក សេង ផុក បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

លោក វរសេនីយ៍ឯក សេង ផុក បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលាប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេង ផុក មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ កងអនុសេនាធំប្រចាំការ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។