កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កម្លាំងស្នាក់ការសន្តិសុខ B04 ដឹកនាំដោយលោក អនុសេនីយ៍ឯក ទឹង សុភ័ក្រ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ដោយបានរុះរើរបាំងប្រវែង ៨០ ម៉ែត្រ, លបលូ ០៨ មាត់លូ, បង្គោលចម្រុះ ៦០ ដើម, កូនត្រីចម្រុះ ៥០ គីឡូក្រាម បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។