ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន, ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់, ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ, ត្រួតពិនិត្យផែនការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ ធម្មជាតិក្នុងរដូវវស្សា, ផែនការស្តីពីយុទ្ធដំណើរទ័ពទៅខេត្តព្រះសីហនុ និងដោះស្រាយសំណូមពរ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ,ស្នងការ.ស្នងការរង,នាយករងវិទ្យាស្ថនកំបូល,នាយករងមជ្ឈមណ្ឌលភ្នំជំរាយ,នាយការិយាល័យជំនាញ,មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត និងមេបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត ៕