រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីនិងភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងទិសដៅខែសីហាឆ្នាំ២០១៩ ដោយមានការងារចូលរួមពីនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត ។