You are currently viewing ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២!

ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២!

ព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩ សាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វត្តមានចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការរង កងអនុសេនាតូចការពារប្រចាំការ ព្រមទាំងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត៕

ក្នុងវគ្គសិក្សាថ្មីនេះ មានសិក្ខាកាមសរុបចំនួន១៥៦នាក់ មានគ្រូបង្គោល ចំនួន០៨នាក់ រយះពេលសិក្សាចំនួន ៩៣ថ្ងៃ ស្មើនឹង៥៥៨ម៉ោង ដំណើរការសិក្សាចាប់ពីថ្ងៃ២២ ខែកក្តដា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង បានអញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តជូនដល់សិក្ខាម ចំនួន០៣នាក់ ក្នុងវគ្គសិក្សាហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០១៩ ដែលមានវិន័យល្អ សាមគ្គីភាពផ្ទៃរឹងមាំ ខិតខំព្យាយាមរៀនសូត្រ ទឹកប្រាក់ក្នុង០១នាក់ ចំនួន ១០០.០០០រៀល (មួយសែនរៀល)៕