កំពង់ធំ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខលោក ឧត្តមសេនីយ៍ត្រី យ៉ត គារិន មេបញ្ជាការង ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧៩ និងបាននាំយកនូវថវិកាមហាគ្រួសារអាវុធហត្ថខេត្តចំនួន ៤.០៧២.០០០រៀល ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោកមេបញ្ជាការ បានជូនពរឱ្យលោកឆាប់បានជាសះស្បើយ និងឆាប់បានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។