You are currently viewing លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារសង្គ្រោះគ្រោះមហន្តរាយ

លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារសង្គ្រោះគ្រោះមហន្តរាយ

កែប៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការងារសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងរដូវវស្សា។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។