កណ្តាលៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរនូវសារធាតុញៀន ដែលម្នាក់ជាអ្នកលក់ និងម្នាក់ជាអ្នកទិញ ស្ថិតនៅចំណុចភូមិវិហាសួគ៏ជើង ឃុំ វិហាសួគ៏ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ ទម្ងន់ស្មើ ០.៧៨ក្រាម
០២. ទូរស័ព្ទចំនួន ០២គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ។