You are currently viewing ថវិកាចំនួន ៣១,០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ!

ថវិកាចំនួន ៣១,០០០ ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស យប់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ដែលទើបនឹងត្រឡប់មកពីប្រទេសវៀតណាម ក្នុងឱកាសសំណេះសំណាលនោះផងដែរ លោកនាយឧត្តមសេនីយ៍ ក៏បានប្រគល់ថវិកាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កីឡាករ និងក្រុមការងារសរុបចំនួន ៣១នាក់ក្នុងម្នាក់ៗទទួលបានចំនួន ១,០០០ដុល្លារ សរុបចំនួន ៣១,០០០ ដុល្លារ ។