ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានរៀបចំ ពិធីសំណះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនគ្រួសារយោធិនពលី មរណៈកងរាជអាវុធហត្ថសរុបចំនួនៈ១៧នាក់មកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ខេត្ត។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯកនន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយយោធិនពលីមរណៈបង្កស្លាប់បាត់ខ្លួនពិការនិងសោធននិវត្តន៍។ដោយមានការចូលរួមពីគណៈកម្មាការចុះបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនគ្រួសារយោធិនពលីមរណៈមកពីអគ្គបញ្ជាការ,ក្រសួងការពារជាតិ,តំណាងក្រសួងសេដ្ឋកិច្ច អ្នកដែលមានការពាក់ពន្ធជាច្រើនរូបទៀត។