ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី ចាន់ រុក្ខា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា និងសូមឱ្យលោកវរសេនីយ៍ ថែរក្សាសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងជូនពរសូមឱ្យឆាប់បានជាសះស្បើយ ឆាប់បានចូលបម្រើការក្នុងអង្គភាពវិញ លោក ឧត្តមសេនីយ៍ទោបានប្រគល់ជូននូវថវិកាមួយចំនួនផងដែរ៕