You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៣២/២០១៩ ស.ស.រ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីការចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ។ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងនៅបញ្ជាការដ្នាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងបានផ្សព្វផ្សាយពីការបង្កើតមូលនិធិអតីតមហាគ្រួសារកងរាជអាវុធហត្ថ។