ព្រៃវែង៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបទករណីគ្រឿងញៀននៅចំណុចភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ឈ្មោះ សឺង កន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង, ឈ្មោះ ពិន ណៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង, ឈ្មោះ ដូ យាំងសាង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង មន្ត្រីជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។