You are currently viewing ថវិកាជាង ៣០លានរៀល ត្រូវបានប្រគល់ជូនគ្រួសារ នាយអាវុធហត្ថទទួលមរណៈភាព!

ថវិកាជាង ៣០លានរៀល ត្រូវបានប្រគល់ជូនគ្រួសារ នាយអាវុធហត្ថទទួលមរណៈភាព!

នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣០.២៨១.៧០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី សារ៉េត វិជ្ជា អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅគេហដ្ឋានគ្រួសារសព ភូមិ៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។