You are currently viewing ប្រតិភូកងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញគោរពវិញ្ញានក្ខន្ធសព នាយឧត្តមសេនីយ៍ ស៊ើយ កែវ!

ប្រតិភូកងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញគោរពវិញ្ញានក្ខន្ធសព នាយឧត្តមសេនីយ៍ ស៊ើយ កែវ!

រតនគិរី៖ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគរី តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ដែលទទួលមណភាពកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:៤៥នាទីយប់ ក្នុងជន្មាយុ ៨៤ ឆ្នាំដោយរោគគាពាធ។ សពរបស់ឯកឧត្តម ស៊ើយ កែវ ត្រូវបានតម្កល់ទុក្ខធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិចចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕