បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងមធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខា ត្រៀមអន្តរាគមនអនុវត្តន៍ដីកា តុលាការនិង បានអនុវត្តស្វ័យត្រួតពិនិត្យកម្លាំង មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ជំហានមួយនៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងត្រួតពិនិត្យការហ្វឹកហ្វឺនការ រក្សាសណ្ដាប់ធ្នាប់ផងដែរ។