ភ្នំពេញៈ អនុវត្តន៍តាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ
របាយការណ៍ខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង ជានាយសេនាធិការ អាវុធហត្ថលើផ្ទៃប្រទេស និងស្នងការ ការិយាល័យ អង្គភាពជំនាញ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។