ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំក្រុមការងារសិក្សារៀបចំរចនាសម្ព័ន្ធចាត់តាំង កងរាជអាវុធហត្ថ ដើម្បីឆ្លងការងារសរសេរតួនាទីភារកិច្ចរចនាសម្ព័ន្ធតាមបណ្ដាការិយាល័យជំនាញ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។កម្មវិធីប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលជំនាញកសាងកម្លាំង និងមានការអញ្ជើញចូលរួមពីឧត្តមេសនីយ៍ សេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។