កែប៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងសហការី បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថរចំនួន ៣០.៣២២.៦០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក អនុសេនីយ៍ទោ កែវ សំអាត មេបញ្ជាការ រងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។ ក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ បានបញ្ជាក់ឱ្យដឹងថាថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ក្នុងនោះថវិកាចំនួន៥.០០០.០០០ រៀល ថវិកាផ្ទាល់ខ្លួនរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។