ព្រះសីហនុ៖ នៅវេលាម៉ោង ២១និង ៥៨នាទី យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ថៃ គឹមសាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្រ្កាបករណីគ្រឿងញៀននៅចំណុចភូមិ១ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជាង សិរីវុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងបានដកហូតវត្ថុតាងរួមមានម្សៅសថ្លាចំនួន ០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។