ព្រះសីហនុ៖ នៅវេលាម៉ោង ១១និង០០នាទី ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ថៃ គឹមសាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានសហការជាមួយកម្លាំងជំនាញ ការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្រ្កាបករណីគ្រឿងញៀនក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ នៅចំណុចក្រុមទី៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជន សង្ស័យប្រុស-ស្រី ចំនួន០២នាក់ឈ្មោះ ចាន់ ដែង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងឈ្មោះ ស្តាយ សរ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមទាំងដកហូតវត្ថុតាងម្សៅសថ្លាចំនួន ០៨កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។