តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរង ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ទោ សួង ចន្ទី នាយការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលស្វាមីអ្នកស្រីបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរ និងបាននាំយកថវិកាចូលបុណ្យសពចំនួន ១.០៧០.០០០។