សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍គណៈប្រតិភូនាយទាហាននៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញទស្សនកិច្ច បំប៉នសុខភាព នៅខេត្តសៀមរាប ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមលោក ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរជាច្រើនរូបផងដែរ។