កំពង់ចាម៖ នៅវេលាម៉ោង១០ និង ០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិផ្អាវឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កំលាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បង្ក្រាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ឈ្មោះ ជ័យ សុវណ្ណាល់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះ សឿន ពិសិដ្ឋ (ហៅប៉ង់) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោករវៀងឃុំគោករវៀង ស្រុកជើងព្រៃខេត្តកំពង់ចាម កម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង និងប្រាក់ចំនួន ១០ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញកំពុងចាត់ការតាមនីតិវិធី។

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:August 23, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការអនុវត្តវិធានការបិទខ្ទប់
