You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែសីហា!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែសីហា!

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ កងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ប្រចាំខែសីហា ទិសដៅខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ ក៏បានប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងនាយការនិយាល័យស្តី របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ និងបានធ្វើការបូកសរុបការងារ ព្រមទាំងដាក់ចេញនូវផែនការបន្តដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ដើម្បីយកទៅអនុវត្តៈ
១.ពង្រឹងការបើកចែកឱ្យដល់ដៃនាយ នាយរងជអាវុធហត្ថ និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់។
២.ត្រូវឱ្យនាយ នាយរង និងពលអាវុធហត្ថចុះហត្ថលេខាលើតារាងបែងចែក។
៣.មិនអនុញ្ញាតឱ្យកាត់កងប្រាក់បៀវត្សទោះបីនៅក្នុងប្រការណាក៏ដោយ។
៤.ការកត់បញ្ជីស្នាមរក្សាទុកសៀវភៅឯកសារឱ្យបានល្អនិងគ្រប់គ្រងឱ្យបានគង់វង្ស។
៥.សីលធ៌មបូកនឹងវិន័យនៃការនិយាយស្តីជាមួយនាយ និងពលអាវុធហត្ថឱ្យមានជីវធ៌ម សេចក្កីថ្លៃថ្នូរ។ លោក ឧត្តមសេនីយ៍ ក៏បានធ្វើការសរសើរដល់ជំនាញទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរក្នុងការបើកប្រាក់បៀវត្សជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថនៅតាមបណ្តាខេត្តរបស់ខ្លួនទទួលបានជោគជ័យ៕