ភ្នំពេញៈ នៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្នុងចំណោម បក្ខពួក០៣នាក់ ដែល០២នាក់បានរត់គេចខ្លួន ពាក់ព័ន្ធករណី លួចដោយមានស្ថានទម្ងន់ទោស ( ប្លន់ )
ស្ថិតនៅចំណុច ជិតផ្សារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធី៍សែនជ័យ។ មុខពេលកើតហេតុ ប្រហែល០១ភ្លឺ នៅចំនុចផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ជនសង្ស័យបានកាច់ស្លាកលេខ ក្រវាត់ចោល នៅជិតកន្លែងលក់ទឹកត្នោតជូ ទួលពង្រ ក៏ត្រូវកម្លាំងអាវុធហត្ថសង្ស័យ និងធ្វើការឃាត់ខ្លួន។ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ បានយកម៉ូតូមួយគ្រឿង ឃ្លីគ ឆ្នាំ២០១៤ ទៅលក់ក្នុងតំលៃ៣០០ដុល្លា ក្រោយពេលធ្វើសកម្មភាពហើយ និងធ្លាប់វាយយកទូរស័ព្ទ ជាច្រើនដងផង ។
ជនសង្ស័យទើបចេញពីពន្ធនាគាបានជាងមួយខែ ដោយជាប់រយះពេល០២ឆ្នាំពីបទចែកចាយគ្រឿងញៀន។
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅអាវុធហត្ថរាជធានី ដើម្បីបន្តនីតិវិធី ។