You are currently viewing ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ដឹកនាំប្រជុំផ្សព្វផ្សាយការងារជំនាញវិស្វកម្មឆ្នាំ២០១៩!

ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ដឹកនាំប្រជុំផ្សព្វផ្សាយការងារជំនាញវិស្វកម្មឆ្នាំ២០១៩!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំស្តីពីស្តីពីការផ្សព្វផ្សាយការងារជំនាញវិស្វកម្មឆ្នាំ២០១៩ និងណែនាំធ្វើតារាងប្រៀបធៀបបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោសូវ ពុទ្ធា នាយរងសេនាធិការទទួលការងារជំនាញវិស្វកម្មកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី,ស្នងការរងស្នងការដ្ឋានភស្តុភារ និងមេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត ទទួលការងារជំនាញវិស្វកម្មព្រមទាំងនាយការិយាល័យវិស្វកម្មចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀតផងដែរ៕