កែប៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងសហការីបានអញ្ជើញចុះសាកសួរសុខទុក្ខលោកស្រី អនុសេនីយ៍ទោ ណុប សុខុន ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដែលទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោក ឧត្តមសេនីយ៍មេបញ្ជាការបានផ្តាំផ្ញើដល់លោកស្រីសូមថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនផងដែរ។