ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក សំរិទ្ធ សំអុល ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងឱកាសសាកសួរសុខទុក្ខនោះផងដែរ លោក វរសេនីយ៍ក៏បាននាំយកថវិកានិងសម្ភារៈមួយចំនួនប្រគល់ជូនផងដែរ។