កងអន្តរាគមន៍ កងរាជអាវុធហត្ថក្រោមការណែនាំក្រើនរំលឹកជាប្រចាំ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការ កងអន្តរាគមន៍ កងរាជអាវុធហត្ថ បានដឹកនាំមន្ត្រអាវុធហត្ថក្រោមឱវាទនាំយកថវិកាចំនួន ៣,០០០,០០០៛ ទៅចូលរួមពិធិបុណ្យសព របស់ឧបាសិកា យី អ៊ាង ត្រូវជាអ្នកម្ដាយរបស់ លោក អនុសេនីយ៍ត្រី គង់ វីឡុង បុគ្គលិកដាំស្ល កងអន្តរាគមន៍ កងរាជអាវុធហត្ថ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១២ និង ០៩ នាទីយប់ ថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ ដោយជរាពាធដែលសពត្រូវរៀបចំពិធីបូជានៅភូមិអន្លង់សរ ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងបានធ្វើការសំណេះសំណាល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះលោកអនុសេនីយ៍ត្រី គង់ វីឡុង និងក្រុមគ្រួសារផងដែរ ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រលាញ់ របស់លោកមេបញ្ជាការ ដែលមានចំពោះមន្ត្រីក្រោមឱវាទ ក្នុងការចូលរួមរំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះផងដែរ លោក អនុសេនីយ៍ត្រី គង់ វីឡុង និងក្រុមគ្រួសារ បានថ្លែងអំណរអគុណ ចំពោះការយកចិត្តទុកដាក់ទឹកចិត្ត អាណិតស្រលាញ់ និងការលះបង់ របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ និងលោកមេបញ្ជាការ កងអន្តរាគមន៍ កងរាជអាវុធហត្ថ មានចំពោះមន្រ្តីក្រោមឱវាទ នឹងបានបួងសួង សូមឲ្យលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចំរើន នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ៕